មន្ទីរកិច្ចការនារីខេត្តព្រៃវែង៖ ពិធីចែកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ
ចាស់ជរាគ្មានទីពឹង ពិការ បានទទួលអំណោយមនុស្សធម៌តាមរយៈ មន្ទីរកិច្ចការនារីខេត្តព្រៃវែងដល់ប្រជាពលរដ្ឋនៅស្រុកពោធិ៍រៀង ដើម្បីចូលរួមជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ អំណោយមនុស្សធម៌ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ មានដូចជា មុង ភួយ កន្ទេល អង្ករ មី ត្រីខ និងថវិកាសរុប ១៧៣ ៨៤៩ ៤០០៛។
លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែងមានប្រសាសន៍ផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋដូចខាងក្រោម៖ “សូមចេះការពារខ្លួនពីការឆ្លងវីរុសកូវីដ-19 ។ គ្រួសារនីមួយៗគួរបន្ថែមមុខរបរ ដូចជាការដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងរស់នៅមានអនាម័យជាប្រចាំ។ ជាពិសេសបងប្អូនស្រ្តី បើមានបញ្ហាសុខភាព ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ចៀសវៀងទៅរកពេទ្យបុរាណដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមការងារ និងពិសេសរាជរដ្ឋាភិបាលកម្ពុជា។ លោកមិនទុកប្រជាពលរដ្ឋឱ្យនៅឯកោ និងភាពអត់ឃ្លាននោះទេ ។ បើទោះស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយ ។”
ពិធីចែកអំណោយនេះមានការចូលរួមពី មន្រ្តីមន្ទីរកិច្ចការនារី ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ អាជ្ញាធរពាក់ពន្ធ័និង ប្រជាពលរដ្ឋ សរុប ៧៦៦នាក់ កាលពីថ្ងៃទី២១ ខែឧសភាព ឆ្នាំ២០២០ ។