មន្ទីរកិច្ចការនារីខេត្តសៀមរាប៖
នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ២០២០ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តយស និងលោកជំទាវ ស៊ិន ណម ប្រធានប្រតិបត្តិព្រមទាំងក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តសៀមរាប ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ស្ត្រីត្បាញកន្ទេល ផ្អាវ ។
ក្នុងឱកាសនោះដែរ ក្រុមការងារបានផ្សព្វផ្សាយវិធីការពារជំងឺកូវីដ១៩ លើកកម្ពស់អនាម័យ ដល់កូនៗនិងជុំវិញផ្ទះសម្បែង គោរពតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។ល។ ពិធីសំណេះសំណាលធ្វើនៅភូមិ កំពេញរាជ ភូមិសំរោង និងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ សរុប ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន មី១កេះ សារុង១ និងថវិកា ២០,០០០រៀល។