សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី» ដែលមានលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាវាគ្មិន ក្រោមការរៀបចំរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ អំពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី ដើម្បីជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។