លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចូលរួមជាអធិបតីភាព វេទិការអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០

18

រាជធានីភ្នំពេញ៖ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ។
………………..
លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចូលរួមជាអធិបតីភាព វេទិការអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅ រសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាល័យកំបូល ។ គោលបំណងវេទិកានេះ៖ រំលឹកពីការតស៊ូរបស់ស្ត្រីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិ សេរីភាពប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រី្ត និងពិនិត្យលើការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។ សមាសភាពចូលរួមប្រមាណ ២៥០នាក់មកពី៖ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាយកវិទ្យាល័យ អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្ស។ ឧបត្ថម្ភដោយ៖ រាជរដ្ឋាភិបាល (PB) ,អង្គការCare ,Embassy of Sweden ,UNDP , ASIA FLOUR MILL CORPORATION, The Asia Foundation, វេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ,HEIFER
Embassy of the People’s Republic of China in The Kingdom of Cambodia ,Oxfam ,សហភាពអឺរ៉ុប Access ,Pedro ,Wing ,Plan ,USAID ,United Nations Cambodia,World Bank Group ,UNICEF Embassy of India ,UNFPA ។