នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងកិច្ចការនារីបានរៀបចំវេទិកាយុវជនជជែកពិភាក្សាតាមទូរទស្សន៍គ្រោង នឹងរៀបចំចាក់ផ្សាយស្តីពី សមភាពយេនឌ័រ ដើម្បីចូលរួមអបអរសាខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណងផ្តល់ឱកាសដល់និសិ្សតដែលជាវាគ្មិន សិក្សាស្រាវជ្រាវ ស្វែងយល់ និងបំផុសគំនិត ប្រើប្រាស់សក្តានុពលរបស់ខ្លួន ស្វែងរកគំនិតថ្មីៗ និងផ្តល់សារដល់មហាជនក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ។ កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។