លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចនារី និង​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt បានអញ្ជើញចូលរួម​ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាផ្លូវការរវាង​ក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស​នៃសហរដ្ឋអាមេរិក

33

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចនារី និង​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt បានអញ្ជើញចូលរួម​ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាផ្លូវការរវាង​ក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស​នៃសហរដ្ឋអាមេរិកលើគម្រោងមជ្ឈមណ្ឌលសហគ្រិនស្ត្រីសំរាប់បណ្តុះ​បណ្តាល ធនធាន ការអប់រំ ការទទួលបាន និងពង្រឹងភាពអង់អាច​ផែ្នកសេដ្ឋកិច្ចដល់សហគ្រិនស្រ្តី “WECREATE” កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកិច្ចការនារី ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាផ្លូវការគឺជាការពង្រឹងកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រសួងការបរទេស​នៃសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់ និងជម្រុញឲ្យមានសមភាព​យេនឌ័រ​​នៅក្នុងសហគ្រិនភាព តាមរយៈ ការបង្កើតមជ្ឈមណ្ឌល​សហគមន៍សហគ្រិនស្រ្តីដោយផ្តោតទៅលើការឆ្លើយតបនឹងបញ្ហាដែលស្រ្តីកំពុងជួបប្រទះក្នុងការចាប់ផ្តើមការបង្កើតមុខជំនួញថ្មី ឬធ្វើឲ្យ​អាជីវកម្មរបស់ពួកគេមានភាពរីកចំរើនឡើង។