តើអ្នកជាម្ចាស់អាជីវកម្ម ដែលមានបុគ្គលិក ឬ កម្មករម្នាក់ឬ ច្រើននាក់មែនទេ? លោកអ្នកមានកាតព្វកិច្ច្ចបង់ភាគទាន 3.4% នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទានប្រចាំខែរបស់កម្មករ ឬបុគ្គលិក ដើម្បីទទួលបានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ១. ប្រសិនបើកម្មករ ឬបុគ្គលិករបស់អ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ ប.ស.ស. នឹងធានារ៉ាប់រងលើការថែទាំ ការព្យាបាល និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ។ ២. ប្រសិនបើកម្មករ ឬបុគ្គលិករបស់អ្នក មានជំងឺ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ ពួកគាត់អាចត្រឡប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស។ #គាំពារសង្គមកម្ពុជា