តំណាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកាកូឡាកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈ ក្នុងភាពជាដៃគូ ដើម្បីចូលរួមលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី

236
តំណាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកាកូឡាកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈ ក្នុងភាពជាដៃគូ ដើម្បីចូលរួមលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី ។
—————-

នៅទីស្តីការក្រសួងកិច្ចការនារី នារសៀលថ្ងៃ ចន្ទ ១០កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន

Cambodia Beverage Company Ltd

ពិធីចុះហត្ថលេខានេះ ដោយឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក អគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី និងលោកស្រី ឡាវ ស្រីដែត នាយិកាផែ្នកពាណិជ្ជកម្មប្រចាំប្រទេស ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី ។ ក្រសួងកិច្ចការនារី និងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត មានទស្សនៈវិស័យរួមគ្នាក្នុងការជំរុញភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, បណ្តុះស្មារតីជាសហគ្រិនភាពនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី ព្រមទាំងការលើកកម្ពស់ការទទួលបានការងារសមរម្យសម្រាប់ស្រ្តី ដែលកិច្ចការនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យស្រ្តីប្រើប្រាស់សក្តានុពលរបស់ខ្លួន ក្នុងការចូលរួមក្នុងវិស័យសេដ្ឋកិច្ច-សង្គមជាតិ ប្រកបដោយបរិយាប័ន្ន ។