កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធលើសេចក្តីព្រាងលើកទី ២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ

17

នៅសណ្ឋាគារតារ៉ាអ៊ែរផត រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធលើសេចក្តីព្រាងលើកទី ២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមកពីនាយកដ្ឋានក្រោមចំណុះក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនដែលពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីពិភាក្សានិងទទួលបាននូវធាតុចូលបន្ថែមពីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន លើសេចក្តីព្រាងលើកទី២ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ។