ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីកំណត់សកម្មភាពអទិភាពសម្រាប់ផែនការបន្តក្នុងវិស័យការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់ពីរឆ្នាំខាងមុខ

12

ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផតដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដើម្បីកំណត់សកម្មភាពអទិភាពសម្រាប់ផែនការបន្តក្នុងវិស័យការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់ពីរឆ្នាំខាងមុខទៀត ដោយមានការចូលរួមពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានលោកស្រីអភិបាលរងខេត្ត និងតំណាងមន្ទីរកិច្ចការនារីចំនួន ៥ខេត្ត មានខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងព្រះសីហនុ សរុបមានចំនួន២៧នាក់ ក្នុងនោះមានប្រុសចំនួន ៣នាក់ ។  លទ្ធផលដែលសម្រេចបានគឺ បានដាក់ចេញនូវសកម្មភាពជាយុទ្ធសាស្រ្តមួយចំនួន ជាមួយនឹងការតាំងចិត្តដើម្បីធ្វើឱ្យប្រាកដថាលទ្ធផលនៅក្នុងចុងឆ្នាំ ២០២១  នឹងសម្រេចបានតាមគោលដៅ និងបានដាក់ចេញផែនការសម្រាប់២ឆ្នាំខាងមុខទៀតផងដែរ ។ អ្នកចូលរួមបានបញ្ជាក់ថានឹងបន្តពង្រីកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុកឱ្យបានគ្រប់ស្រុកនៅក្នុងខេត្តគោលដៅ និងបន្តពង្រឹងសម្ថភាពដល់មន្ត្រីមូលដ្ឋាន ដើម្បីធានាថាសេវាដែលផ្តល់ឱ្យ គឺមានគុណភាព ។