មន្ទីរកិច្ចការនារីខេត្តប៉ៃលិន៖
សិក្ខាសាលាស្ដីពី ការទប់ស្កាត់អំពើរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ បានរៀបចំឡើងដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង និង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៤ ព្រមទាំងមេភូមិ និងអនុភូមិសរុបចំនួន ៤០នាក់ (ស្រ្តី២៤នាក់) ។
សិក្ខាសាលានេះមានគោលបំណង៖
1- លើកកម្ពស់ការយល់ដឹងជាទូទៅ ពីបញ្ហាដែលទាក់ទងនឹងអំពីហិង្សាក្នុងគ្រួសារ ប្រទូស្តកេរ្តិ៍ភេទ ការរំលោភសេពសន្ថវៈលើស្រ្តី និងកុមារ
2- ដើម្បីឱ្យថ្នាក់ដឹកនាំមូលដ្ឋានទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែម ហើយចូលរួមអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែសីហា គ.ស២០២០ ។