អំណោយរបស់រាជរដ្ឋាភិបាល ចែកជូនដល់គ្រួសារក្រីក្រ

45

មន្ទីរកិច្ចការនារីខេត្តរតនគិរី

 

នាព្រឹកថ្ងៃចន្ទ ០១រោច  ខែអាសាឍ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹថ្ងៃទី៦ ខែកក្កដា  គ.ស២០២០  លោកស្រី  កង  នា អនុប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល  ចែកជូនដល់គ្រួសារក្រីក្រ ចំនួន  ០២គ្រួសារ  ដែលរស់នៅក្នុងឃុំញ៉ាង  ស្រុកអណ្ដូងមាស ដោយមានការចូលរួមពីប្រធានការិសុខុមាលភាពសង្គម  និងសមាជិក  គ.ក.ស.ក  ស្រុកអណ្ដូងមាស ។ អំណោយទាំងនោះមានដូចជា អង្ករ២៥គីឡូ  មី០១កេះតូច  តង់០១ដុំ  ទឹកត្រី០១យួរ  ទឹកស៊ីអ៊ីវ០១យួរ  អំបិល០២គីឡូ  និងថវិកាមួយចំនួនទៀត  ៕