ទិវាសហគ្រិនស្ត្រី បានប្រារព្ធឡើងជាលើកទី៣ក្រោមប្រធានបទ

43

ទិវាសហគ្រិនស្ត្រី បានប្រារព្ធឡើងជាលើកទី៣ក្រោមប្រធានបទ “ស្វែងយល់ពីភាពអស្ចារ្យរបស់ខ្លួន” ។ ទិវានេះគឺជាការប្រមូលផ្តុំ សហគ្រិនស្រ្តីដែលមានបទពិសោធន៏មកជជែកនឹងផ្លាស់ប្តូរគំនិត យោបលគ្នាជុំវិញការធ្វើពាណិជ្ជកម្ម។

ក្នុងទិវាសហគ្រិនស្ត្រីនេះផងដែរ លោកជំទាវវេជ្ជ.អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់កិត្តិយស ក្នុងការគាំទ្រ និងផ្តល់បរិយាកាសងាយស្រួលដល់សមាគមន៍សហគ្រិនស្រ្តី។ ទន្ទឹមនឹងនោះផងដែរ លោកជំទាវរដ្ឋមន្រ្តីបានផ្តល់ពានរង្វាន់ជូនដល់ សហគ្រិនដែលមានស្នាដៃក្នុងវិស័យពាណិជ្ជកម្មចំនួន7នាក់។

សូមស្វែងយល់បន្ថែមពីទិវាសហគ្រិនស្ត្រីក្រោមប្រធានបទ “ស្វែងយល់ ពីភាពអស្ចារ្យរបស់ខ្លួន” តាមរយៈសុន្ទកថារបស់លោកជំទាវរដ្ឋមន្រ្តី ដែលបានដាក់ភ្ជាប់ជូនខាងក្រោយជាមួយរូបភាព។