អ្នកផ្តល់សេវាជនរងគ្រោះមកពីក្រុមការងារពហុវិស័យខេត្តត្បូងឃ្មុំ បានទទួលវគ្គពង្រឹងសមត្ថភាព ស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះ

65

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ៖

 

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារកម្មវិធី ACCESS រៀបចំ វគ្គបណ្តុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ដោយសារអំពើហិង្សាទាក់ទងនិងយេនឌ័រ ដល់អ្នកផ្តល់សេវាជនរងគ្រោះមកពីក្រុមការងារពហុវិស័យ ចំនួន ២៥នាក់( ស្ត្រី ១២នាក់)។  អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ជាអ្នកសម្របសម្រួល ក្រោមការឧបត្ថម្ភថវិកាដោយ អង្គការ UNFPA ។

 

វគ្គបណ្តុះបណ្តាលនេះចង់អោយអ្នកផ្តល់សេវាមានជំនាញដើម្បីអនុវត្តទៅតាមបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត កាលពីថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត។