ក្រសួងកិច្ចការនារីបានប្រគល់អំណោយដែលឧបត្ថម្ភដោយ UNFPA ដល់មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងកំពង់ចាម

80

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងកំពង់ចាម

 

មន្ទីរកិច្ចការនារីខេត្ត បានទទួលអំណោយចំនួន ៥០ កញ្ចប់ក្នុងមួយខេត្ត ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រីងាយរងគ្រោះដោយអំពើហិង្សា ពីក្រសួងកិច្ចការនារី ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុស កូវីដ១៩នាពេលបច្ចប្បន្ន។ ការប្រគល់អំណោយនេះ ដឹកនាំដោយ លោកជំទាវ ញ្ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និងលោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម។

ក្នុងអំណោយមួយកញ្ចប់មាន ៖

ក្រម៉ា២, ច្រាស់ដុសធ្មេញ ១,ថ្នាំដុស២ ,ចែលលាងដៃ ១ដប, សារ៉ុង ២ ,សាប៊ូបោកខោអាវ ២កញ្ចប់ សម្រាប់ចែកជូនដល់ស្ត្រីងាយរងគ្រោះខេត្តត្បូងឃ្មុំ កំពង់ចាម និងស្ទឹងត្រែង។