ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ

31

ខេត្ត កំពង់ស្ពឺ៖ នាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អឹុងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេវាកម្ម បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី តំណាងស្ថានទូត តំណាងអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុង ដៃគូអភិវឌ្ឍន៍ មន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីទាំង១៤ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមផលិតក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៨០រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ទទួលបានការគាំទ្រនិងអនុសាសន៍ សំខាន់ៗសម្រាប់តំរង់ទិសសម្រាប់មជ្ឈមណ្ឌលព័ត៌មានឱ្យមានដំណើរការប្រកបដោយវឌ្ឍនភាពពីអ្នកពាក់ព័ន្ធនានា។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមទស្សនាការតាំងបង្ហាញផលិតផលរបស់ក្រុមផលិតជាស្ត្រីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការនារី តាមរយៈ គម្រោង ការពង្រឹងភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្ត្រីតាមរយៈបច្ចេកវិទ្យាព័ត៌មាននិងការទំនាក់ទំនង ក្រោមជំនួយ របស់ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា បានបង្កើតជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងសេវា ប្រើប្រាស់កុំព្យូទ៍រ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី សម្តេចម៉ែ ខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌល អភិវឌ្ឍន៍ស្ត្រី ខេត្ត ព្រះសីហនុ ក្នុងគោលបំណង ដើម្បីបង្កើនគុណភាពសេវាកម្មមជ្ឈមណ្ឌល អភិវឌ្ឍន៍ស្ត្រី តាមរយៈសេវាកម្មព័ត៌មាននិងចំណេះដឹងពីគំនិតច្នៃប្រឌិតថ្មីជូនដល់សហគ្រិន ដោយការប្រើប្រាស់អ៊ិនធឺណណែតនិងបច្ចេកវិទ្យា ព័ត៌មាននិងទំនាក់ទំនងផ្សេងៗទៀត។