សីលធម៌សង្គម និងបំណិនជីវិត

56

មន្ទីរកិច្ចការនារីខេត្តបាត់ដំបង៖

 

ប្រជាពលរដ្ឋចំនួន ១២៥នាក់ (ស្រ្តី ៦៨នាក់) រស់នៅស្រុកសំឡូត  កំរៀង បាណន់ ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បានចូលរួមវេទិកាផ្សព្វផ្សាយស្ដីពី សីលធម៌សង្គម និងបំណិនជីវិតកាលពី ថ្ងៃ អង្គារ ៤រោច ដល់ថ្ងៃ ពុធ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៩-១០ ខែ មិថុនា ឆ្នាំ២០២០ ។

 

វេទិកាផ្សព្វផ្សាយនេះមានគោលបំណងចង់ឱ្យប្រជាពលរដ្ឋបានយល់ដឹងពី៖

១.ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ដឹងពីសីលធម៌សង្គម និងបំណិនជីវិត

២.ឱ្យបានយល់ច្បាស់ពីភាពស្មើគ្នារវាងបុរស-ស្រ្ដី និងពីសារៈប្រយោជន៍នៃសំបុត្រកំណើត អាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព។

 

យោងតាម  របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២០ បានបង្ហាញថា ទូទាំងប្រទេសកម្ពុជា ស្ថិតិនៃការផ្តល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ (គិតត្រឹមឆ្នាំ២០១៩) សម្រេចបានសេវាសាធារណ និងសេវារដ្ឋបាលដូចខាងក្រោម៖

-សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើតមានចំនួន ១៧,០៥៤,៣២៥នាក់ (ស្រ្តី ៨,១០៦,៨៦២នាក់)

-សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ និងពលរដ្ឋខែ្មរ មានចំនូន ៧១៩,៥១៤គូ

-សំបុត្រមរណភាព និងសំបុត្របញ្ជាក់មរណភាពចំនួន ៣១៨,៣០៩នាក់ (ស្រ្តី១២៨,២៣៧នាក់)