គ្រួសារក្រីក្រ ចំនួន១២គ្រួសារ ទទួលអំណោយសប្បុរសធម៌

61

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖

 

គ្រួសារក្រីក្រ  ចំនួន១២គ្រួសារ នៅ  ភូមិរោងស្នោរ៍  ឃុំអណ្តូងពោធិ៍  ស្រុករមាសហែក បានទទួលអំណោយសប្បុរសធម៌ កាលពីថ្ងៃទី  ១០  ខែ  មិថុនា  ឆ្នាំ២០២០  ។

 

គណៈប្រតិភូក្នុងពិធីសំណេះសំណាលមានដូចជា៖

-លោកជំទាវ  ចន្ទ  សេង  សមាជិកក្រុមប្រឹក្សាខេត្ត

-លោកជំទាវ  ឈុន  សារឹម  តំណាងរាស្រ្តមណ្ឌលស្វាយរៀង

-លោកស្វាយ  សុភាព  អភិបាលរងស្រុករមាសហែក  លោកស្រី  ទុំ  សារានី

-លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង

-និងសហការី  លោក  លោកស្រី  ថ្នាក់ដឹកនាំឃុំ  អណ្តូងពោធិ៍

 

ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលនេះ  គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម  ទឹកត្រី  ១យួរ  ត្រីខ កំប៉ុង  ១យួរ  ប៊ីចេង  ១កញ្ចប់  សាប៊ូ២ដុំ  មី១កេះ  អាវយឺត១  ក្រម៉ា និងថវិកា២០០០០រៀល  ។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានគណៈប្រតិភូ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។