នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០៩ លោកជំទាវរដ្ឋមន្រ្តីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)

18

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០៩ លោកជំទាវរដ្ឋមន្រ្តីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ទទួលបន្ទុកជាប្រធានក្រុមការងារ សហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធី “ទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ” លើកទី១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ។ កម្មវិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នាសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស ។