នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី ​ដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង​គោល​នយោបាយ​ជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ត្រ​នារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣

51

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី ​ដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង​គោល​នយោបាយ​ជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ត្រ​នារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ជាមួយ​នឹងប្រធាន អនុប្រធាន និងមន្រ្តីបច្ចេកទេសនៃ​ក្រុមការងារ​យេនឌ័រក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល ក្នុងគោលបំណងប្រមួលធាតុចូលសំខាន់ៗពីគ្រប់ក្រសួង ស្ថាប័ន​ធ ដើម្បីឱ្យឯកសារសេចក្កីព្រាងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្ត​នារីរតនៈទី៥ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តប្រកបដោយ​ប្រសិទ្ធភាព ជាពិសេសបានឆ្លើយតប និងគិតគូរដាក់បញ្ចូលតម្រូវការ និងវិធានការនានា​ពីគ្រប់អ្នក​ពាក់​ព័ន្ធទាំងអស់។