នាងខ្ញុំ ខ្ញុំបាទ ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងកិច្ចការនារី សូមក្រាបបង្គំបួងសួង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រនិងអស់វត្ថុស័ក្តិសិទ្ធក្នុងលោក ព្រះប្រទានពរជ័យ សិរីមង្គល សព្វសាធុការ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨១ យាងចូល ៨២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ។