ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារីរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ២៥៦១ ក្នុងនោះមានកម្មវិធីចែកថវិកាឧបត្ថម្ភ ចាប់រង្វាន់ សូត្រមន្ត និងរបាំត្រុដិ។ សូមទេព្តាឆ្នាំថ្មី ប្រទានពរជ័យដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។