កិច្ចស្វាគមន៍រវាងលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក ស៊ុហ្កាណុ យូអ៊ីជី ប្រធានចូលកាន់តំណែងថ្មីនៃទីភ្នាក់ងារ JICA

60

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក ​ SUGANO Yuichi (ស៊ុហ្កាណុ យូអ៊ីជី) ប្រធានចូលកាន់តំណែងថ្មី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ការកាន់តំណែងរបស់ លោក SUGANO Yuichi ក្នុងនាមជាប្រធានថ្មី និងកោតសសើរកិច្ចសហការរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារ JICA កន្លងមក។

លោក SUGANO Yuichi បានថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់ដល់កិច្ចសហការការងាររវាងទីភ្នាក់ងារ JICA និងក្រសួងកិច្ចការនារីកន្លងមក និងសំណូមពររក្សាកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្តទៀត។