កាលពីថ្ងៃទី 0២ ខែ មីនា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី បានផ្សព្វផ្សាយសកម្មភាព ទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១០៦ ក្រោមប្រធានបទ ស្រ្តី ដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព នៅអនុវិឡាល័យទៀន សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិកាក្រសួង កិច្ចការនារីតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជ. អ៊ឹងកន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពី តំណាងការិយាល័យអប់រំរាជធានី លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិឡាល័យ ទៀន សរុបចំនួន ២២០ នាក់ (ស្រ្តី ១១៦ នាក់)។







