គ្រួសារចំនួន២៧ បានទទួលអំណោយឧបត្ថម្ភដោយ UNFPA

63

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង

 

កាលពី ថ្ងៃទី ៧-៨ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកិច្ចការនារី បានយកសម្ភារៈ ដែលឧបត្ថម្ភដោយ UNFPA ចែកជូនគ្រួសារក្រីក្រ ដែលរងគ្រោះ ឬងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ចំនួន២៧គ្រួសារ ។ ការចុះសួរសុខទុក្ខនេះ បានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត មន្រ្តី លោកស្រីអភិបាលរងស្រុក ថ្នាក់ដឹកនាំភូមិ មកពីភូមិចំនួន៨ ក្នុងស្រុកថាឡាបរិវ៉ាត់ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ចំនួន២៧គ្រួសារ ។

សម្ភារៈរួមមាន  អង្ករ ២០គីឡូ សារ៉ុង២ ក្រម៉ា២ សាប៊ូ ថ្នាំដុសធ្មេញ និងច្រាស២សម្រាប់  ចែលលាងដៃ និងសាប៊ូឡុច ២ដុំ ។