មន្ទីរកិច្ចការនារីខេត្តរតនគិរី
នាព្រឹកថ្ងៃចន្ទ ០១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី៦ ខែកក្កដា គ.ស២០២០ លោកស្រី កង នា អនុប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនដល់គ្រួសារក្រីក្រ ចំនួន ០២គ្រួសារ ដែលរស់នៅក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ដោយមានការចូលរួមពីប្រធានការិសុខុមាលភាពសង្គម និងសមាជិក គ.ក.ស.ក ស្រុកអណ្ដូងមាស ។ អំណោយទាំងនោះមានដូចជា អង្ករ២៥គីឡូ មី០១កេះតូច តង់០១ដុំ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូ និងថវិកាមួយចំនួនទៀត ៕