នាយដ្ឋានសមភាពយេនឌ័រ ក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញសម្របសម្រួល ការវិភាគយេនឌ័រ និងការស្វែងរកការគាំទ្រមតិ ដល់មន្ត្រីជំនាញតាមវិស័យអទិភាពរបស់ក្រសួងកិច្ចការនារី សរុបចំនួន៣៦ (ស្រ្តី ២៩នាក់) កាលពី ថ្ងៃ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាសេរីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី និងមានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការផ្តល់ការគាំទ្របច្ចេកទេស ឆ្លើយតបទៅតាមសេចក្តីត្រូវការដល់ក្រសួង ស្ថាប័ន ថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ។