មន្ទីរកិច្ចការនារីខេត្តកំពង់ធំ៖
ប្រជាពលរដ្ឋ ចំនួន១៨៥នាក់ (ស្រី្ត ១១៨នាក់) មកពីឃុំព្រះដំរី និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំបានចូលរួមវេទិកាស្តីពី សីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ ក្រោមអធិបតីភាពរបស់លោកជំទាវ លំ គន្ធារី អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ធំ។
វេទិកានេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលមានគោលបំណងសីលធម៌សង្គម៖
- បង្កើនចំណេះដឹងអំពីសីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ
- បង្កើនការយល់ដឹងពីតួនាទីរបស់ឪពុកម្តាយ តួនាទីរបស់បុត្រធីតា សីលធម៌សុជីវធម៌ក្នុងការរស់នៅ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកាត់បន្ថយនូវបញ្ហា ដែលកើតមានក្នុងសហគមន៍ និងមានការរស់នៅប្រកបដោយសុត្ថិភាព។