មន្ទីរកិច្ចការនារីខេត្តកំពង់ធំ៖
នៅថ្ងៃទី ២៣-២៥ ខែមិថុនា ឆ្នាំ ២០២០ ប្រជាពលរដ្ឋ ចំនួន១៧០នាក់ (ស្រី្ត ១១០នាក់) មកពីឃុំព្រះដំរី និងឃុំរុងរឿងស្រុកស្ទោងខេត្តកំពង់ធំ បានចូលរួមវេទិកាផ្សព្វផ្សាយស្តីពី ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ ការជួញដូរ ដែររៀបចំដោយ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ។ វេទិកានេះទទួលការឧបត្ថម្ភពីរាជរដ្ឋភិបាលកម្ពុជា និងធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ លំ គន្ធារី អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ធំ មានគោលបំណងដូចខាងក្រោម ៖
1- ផ្សព្វផ្សាយពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ
2- ការរំលោភសេពសន្ថវៈ
3- ផ្សព្វផ្សាយពីច្បាប់ទប់ស្កាត់ការជួញដូរ
4- ផ្សព្វផ្សាយពីផលប៉ះពាល់នៃអំពើង្សាក្នុងគ្រួសារ
ប្រជាពលរដ្ឋបានយល់ដឹងពីសិទិ្ធរបស់ខ្លួន និងផលប៉ះពាល់នៃអំពើហិង្សាមកលើពួកគាត់ កូនៗ និងសហគមន៍។ ពួកគាត់បានចូលរួមឆ្លើយសំណួរចម្លើយក្នុងវេទិការតាមសហគមន៍ និងបានសំណូមពរចុះផ្សព្វផ្សាយឲ្យបានញឹកញាប់។