ប្រជាពលរដ្ឋចូលរួមកិច្ចប្រជុំ ស្តីពី សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារសហគមន៍

31

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖

 

 

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយបុរសនិងស្រី្ត  ស្តីពីសន្តិសុខស្បៀងនិងបង្កើនប្រាក់ចំណូលគ្រួសារសហគមន៏បាន(ចំនួន០២លើក) នៅតាមភូមិគោលដៅចំនួន០៥ ក្នុងចំនួន០៣ឃុំ ស្រុកសៀមប៉ាង កាលពីថ្ងៃទី០៤ខែឧសភា និងថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២០។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង

  1. ផ្តល់ចំណេះដឹងពីការបង្ករបង្កើនផលកសិកម្មលក្ខណៈគ្រួសារ អាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារសហគមន៍
  2. អប់រំពីវិធីបង្ការការរីករាលដាលជំងឺកូវីដ ១៩

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានកសិករក្នុងក្រុម និងកសិករក្រៅក្រុមសរុបចំនួន៣៣០រូប(ស្រី្ត២៦២រូប)។

 

តាមរយៈកិច្ចប្រជុំនេះអ្នកចូលរួម ទទួលយកចំណេះនឹង ស្តីពីអាហារដែលមានសុខភាពល្អ ការកំណត់គោលដៅឆ្លាតវៃ អាហារូបត្ថម្ភ និងសមាជិកក្នុងគ្រួសារ ផែនការគ្រួសារព្រមទាំងបានយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងគ្រួសារ ។ កិច្ចប្រជុំនេះទទួលបានការឧបត្ថម្ភ និងគាំទ្រថវិកាដោយគម្រោងបន្លែ ផ្លែឈើ កម្ពុជា (ឈេន)។