មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖
គ្រួសារក្រីក្រ ចំនួន១២គ្រួសារ នៅ ភូមិរោងស្នោរ៍ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក បានទទួលអំណោយសប្បុរសធម៌ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ ។
គណៈប្រតិភូក្នុងពិធីសំណេះសំណាលមានដូចជា៖
-លោកជំទាវ ចន្ទ សេង សមាជិកក្រុមប្រឹក្សាខេត្ត
-លោកជំទាវ ឈុន សារឹម តំណាងរាស្រ្តមណ្ឌលស្វាយរៀង
-លោកស្វាយ សុភាព អភិបាលរងស្រុករមាសហែក លោកស្រី ទុំ សារានី
-លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង
-និងសហការី លោក លោកស្រី ថ្នាក់ដឹកនាំឃុំ អណ្តូងពោធិ៍
ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលនេះ គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ កំប៉ុង ១យួរ ប៊ីចេង ១កញ្ចប់ សាប៊ូ២ដុំ មី១កេះ អាវយឺត១ ក្រម៉ា និងថវិកា២០០០០រៀល ។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានគណៈប្រតិភូ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។