វេទិកាអបអរសាទរខួប អនុស្សាវរីយ៏លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ” នៅក្រុមហ៊ុន Tripos Co. Ltd ស្រុកកំពង់ត្រឡាចខេត្ត កំពង់ឆ្នាំង នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២០។ ក្រោមអធិបតីភាពលោកជំទាវស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី គោលបំណង៖ ដើម្បីរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្រ្តី ។
សមាសភាពថ្នាក់ដឹកនាំក្រុមការងាររបស់ក្រសួងកិច្ចការនារី អភិបាលស្រុក, ខេត្តមន្ទីរ កិច្ចការនារី,មន្ទីរការងារបណ្តុះបណា្តលវិជា្ជជីវ: តំណាងក្រុមហ៊ុនកម្មការិនីកម្មកររោងចក្រចំនួន(300នាក់) ។