កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី

28

” ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្តីសុបិន្តឱ្យធំ (Dream Big) និងកំណត់គោលដៅរបស់ខ្លួនឱ្យធំ (Aim Big) ហើយត្រូវប្រើប្រាស់សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីធ្វើដំណើរឆ្ពោះទៅសម្រចឱ្យបាននូវក្តីសុបិន្ត និងគោលដៅទាំងនោះ ” នេះជាការលើកឡើង របស់លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី៖ Be Your Owner Hero ក្នុងគោលបំណងរួមចំណែក អភិវឌ្ឍសមត្ថភាព សក្តានុពល និងភាពអង់អាចរបស់ស្ត្រី និងយុវតីក្នុងភាពជាអ្នកដឹកនាំ ដែលកើតចេញពីកត្តាខាងក្នុងរបស់យើងម្នាក់ៗ។ សិក្ខាសាលានេះធ្វើឡើងនៅអគារ FACTORY Phnom Penh កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ ។