ក្រសួងកិច្ចការនារី សូមគោរពអញ្ជើញ លោកជំទាវ ឯកឧត្ដម អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រី លោក ដែលជាប្រធានសហព័ន្ធ សមាគម អង្គភាព បណ្ដាញសហគ្រិនសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជាចូលរួម ក្នុងការបង្កើតនិងដំណើរការបណ្តាញសហគ្រិនស្រ្តីនៅកម្ពុជា (Cambodia Women Entrepreneurs’ Network, CamWEN) ក្នុងគោលបំណងដើម្បីប្រមូលផ្តុំសម្លេង និងភាពជាតំណាងរបស់ស្រ្តីនៅក្នុងវិស័យនេះ ប្រកបដោយគុណភាព និងបរិយាប័ន្ន ឈានទៅលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី។ បណ្តាញនេះនឹងដឹកនាំដោយតំណាងសហព័ន្ធ សមាគម ក្រុម ឬបណ្ដាញសហគ្រិននៃសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរាជធានី ខេត្ត។
លក្ខខណ្ឌដូចមាននៅក្នុងសេចក្ដីជូនដំណឹងភ្ជាប់មកជាមួយនេះ។
ចាប់ផ្តើមទទួលពាក្យស្នើសុំចូលជាសមាជិកបណ្ដាញ ពីពេលនេះតទៅរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈ អ៊ីម៉ែល sithonsoth@yahoo.com។
https://www.mowa.gov.kh/wp-content/uploads/2019/10/សេចក្ដីជូនដំណឹងពីការបង្កើតCamWEN.pdf
https://www.mowa.gov.kh/wp-content/uploads/2019/10/ពាក្យសុំចូលជាសមាជិកបណ្ដាញសហគ្រិន.pdf
https://www.mowa.gov.kh/wp-content/uploads/2019/10/CamWEN-ToR-20191014-1.pdf