កាលពីថ្ងៃអង្គារ ១០រោចខែចែត្រនព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា គ.ស២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត អនុសញ្ញា “ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ”

26

កាលពីថ្ងៃអង្គារ ១០រោចខែចែត្រនព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា គ.ស២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត អនុសញ្ញា “ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ៖ ការលើកកម្ពស់សមភាព ក្នុងអាពាហ៍ពិពាហ៍គ្រួសារ និងច្បាប់ពាក់ព័ន្ធក្រោមអធិបតីពីលោកជំទាវប៊ន សុភី អភិបាលរងនៃគណ:អភិបាលខេត្តក្រចេះ
លោកជំទាវឃុន លក្ស្មី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាសមាជិក នៃក្រុុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅរយៈពេល២ថ្ងៃនៅសាលាខេត្តក្រចេះមានអ្នកចូលរួមប្រមាណ៦០រូប មកពីអន្តរស្ថាប័នខេត្តចំនួនប្រាំមាន៖ខេត្តក្រចេះ,ខេត្តស្ទឹងត្រែង,ខេត្តត្បូងឃ្មុំ,ខេត្តរតនៈគិរី និងមណ្ឌលគិរី។ វគ្គបណ្តុះបណ្តាលមានគោលបំណងដេីម្បី
-ពង្រឹងសមត្ថភាពលើការយល់ដឹងអំពីគោលការណ៍គ្រឹះនិងខ្លឹមសារសំខាន់ៗ លើមាត្រានិមួយៗ នៃអនុសញ្ញា (ស៊ីដ CEDAW) ព្រមទាំងធ្វើការឆ្លុះបញ្ចាំងលើច្បាប់ជាតិ។
-យល់អំពីសិទ្ធិសមភាពក្នុងអាពាហ៍ពិពាហ៍និងគ្រួសារដែលមានចែងក្នុងច្បាប់ជាតិ។ ដើម្បីជម្រុញឱ្យមានការផ្សព្វផ្សាយបន្តទៅតាមអង្គភាពនិងមូលដ្ឋានរបស់ខ្លួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់
របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។