កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីនៃក្រសួងកិច្ចការនារី បានចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ នាយករដ្ឋមន្រ្តី និងច្បាប់ពាក់ព័ន្ធនៅខេត្តត្បូងឃ្មុំ
គណៈប្រតិភូ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស)
១.លោកជំទាវ រ៉ន សិរីលក្ខណា អគ្គលេខាធិការរង និងអគ្គលេខាដ្ឋាន គ.ជ.ប.ជ ក្រសួងមហាផ្ទៃ
២.លោកស្រី ជូ សុខធារី អគ្គលេខាធិការរង ក.ជ.ក.ស
៣.លោក យិន សារាយ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញវត្ថុ ក្រសួងបរិស្ថាន
៤.លោក ស៊ុ វណ្ណសាន អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស
៥.កញ្ញា ទឺ រស្មី ប្រធានក្រុមកិច្ចការ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស
៦.លោកស្រី ហ៊ូ កញ្ញា ប្រធានក្រុមកិច្ចការ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស
៧.លោក ផាន់ណា រ៉េមី ប្រធានក្រុមកិច្ចការ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស
៨.លោកស្រី រស់ ភីណា អនុប្រធានក្រុមកិច្ចការ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស
៩.លោក សុឹម សុផារិទ្ធិ ប្រធានក្រុមកិច្ចការ នៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក.ជ.ក.ស
១០.លោក កែវ ខេមរិទ្ធី មន្រ្តីនៃក្រសួងកិច្ចការនារី
១១.លោក ប្រាក់ សាវុ អ្នកបើកបរអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស
អញ្ជើញជាអធិបតីភាពរួមមាន៖
ឯកឧត្ដម លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ
លោកស្រី អភិបាលរងខេត្តត្បូងឃ្មុំ លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្នងការនគរបាល កងរាជអាវុធហត្ថ សាលាដំបូងខេត្ត ក្រុមប្រឹក្សាឃុំស្រុក ជនរងគ្រោះដោយអំពើហឹង្សា សរុប ៧៥នាក់