សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តកម្មវិធីអំពើទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា

34

ថៃ្ងទី១១/១២ ខែតុលាឆ្នាំ២០១៧ កម្មវិធីអំពើទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានាបានរៀបចំធើ្វសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពលោកជំទាវ​ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ធ្វើនៅផ្ទះសំណាក់ បុណ្យនី រាជធានីភ្នំពេញ។ សមាសភា្ពចូលរួម៖ ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ កិច្ចការនារីរាជធានី ខេត្ត និងនាយកដ្ឋានពាក់ពន្ធ័ក្រសួងកិច្ចការនារី ដែលមានចំនួនសរុប៦០នាក់ (ស្រី៥៦នាក់) ក្នុងគោលបំណង ដើម្បីបានដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងផ្លាស់ផ្តូរបទពិសោធន៏ពីគ្នាទៅវិញទៅមក។