ដោយមានកិច្ចសហការរវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តត្បូងឃ្មុំ នាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី បានរៀបចំវេទិកានារីរតនៈក្រោមប្រធានបទ”យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” កាលពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
វេទិកានេះ បានប្រព្រឹត្តធ្វើនៅ វិទ្យាល័យ ចំនួន៣ គឺ វិទ្យាល័យអូរអំបិល(ក្រុងសេរីសោភ័ណ) វិទ្យាល័យស្វាយចេក(ស្រុកស្វាយចេក) និង វិទ្យាល័យហ៊ុនសែនមង្កលបូរី(ស្រុកមង្គលបូរី) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរមន្ទីរកិច្ចការនារី។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម។ សរុបអ្នកចូលរួមចំនួនៈ៤២០នាក់ ក្នុងនោះ ស្រី២៨៧នាក់ ឧបត្ថម្ភថវិការាជរដ្ឋាភិបាល(PB)។