ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ នាយកដ្ឋានសមភាពយេនឌ័រ ក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ដល់អ្នកដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី រាជធានីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើនរដ្ឋលេខាធិការ ក្រសួងកិច្ចការ
នារី លោកជំទាវ គួច ចន្ថា សមាជិកាក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថ
ភាពប្រធាន អនុប្រធានការិយាល័យ ក្រសួង និងមន្ទីរកិច្ចការនារីរាជធានីខេត្ត ស្តីពីភាពជាអ្នកដឹកនាំនិងគ្រប់គ្រងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួមជាមន្ត្រី អនុប្រធាននិងប្រធានការិយាល័យ និងអនុប្រធានមន្ទីរ មកពីទីស្តីការក្រសួង ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កែប ព្រះសីហនុ និងខេត្តកំពត សរុប ៤៩នាក់ (ស្ត្រី៣៧នាក់)។