សិក្ខាសាលាស្វែងរកការគាំទ្រមតិក្នុងការបញ្រ្ជាបនិងដាក់បញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនានា ទាក់ទងនឹងសុខភាពភ្នែក

54

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវវេជ្ជ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្វែងរកការគាំទ្រមតិក្នុងការបញ្រ្ជាបនិងដាក់បញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនានា ទាក់ទងនឹងសុខភាពភ្នែក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ និងមានអ្នកសមាសភាពចូលរួម មកពី មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាល ចំនួន១០ ព្រមទាំងស្រុកប្រតិបត្តិ អ្នកឯកទេសភ្នែក កម្មវិធីជាតិសុភាពភ្នែក មូលនិធិហ្រ្វេតហូឡូ និងពេទ្យព្រះអង្គឌួង សរុបចំនួន១០០នាក់។

សិក្ខាសាលានេះ មានគោលបំណង ១)ស្វែងយល់ពីផែនការយុទ្ធសាស្ត្រ នារីរតនៈទី៤ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ផែនការយុទ្ធសាស្ត្រជាតិសុខភាពភ្នែក និងបច្ចុប្បន្នភាពនៃកម្មវិធី និង២)ស្វែងយល់ពីបច្ចុប្បន្នភាពក្នុងការគិតគូរពីបញ្ហាយេនឌ័រ និងសុខភាពភ្នែកដើម្បីពិនិត្យលទ្ធភាពក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងផែនការយុទ្ធសាស្ត្រ និងកម្មវិធីនានា ដែលទាក់ទងនឹងសុខភាពភ្នែកនៅកម្ពុជា។