ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក SUGANO Yuichi (ស៊ុហ្កាណុ យូអ៊ីជី) ប្រធានចូលកាន់តំណែងថ្មី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ការកាន់តំណែងរបស់ លោក SUGANO Yuichi ក្នុងនាមជាប្រធានថ្មី និងកោតសសើរកិច្ចសហការរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារ JICA កន្លងមក។
លោក SUGANO Yuichi បានថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់ដល់កិច្ចសហការការងាររវាងទីភ្នាក់ងារ JICA និងក្រសួងកិច្ចការនារីកន្លងមក និងសំណូមពររក្សាកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្តទៀត។