សិក្ខាសាលា ស្ដីពី Workshop on ASCC Priorities and Visions During Cambodia’s Chairmanship and Beyond

    8

    លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាការអាស៊ាន ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ បានចូលរួមសិក្ខាសាលា ស្ដីពី Workshop on ASCC Priorities and Visions During Cambodia’s Chairmanship and Beyond តាមប្រព័ន្ធវីដេអូ។

    សិក្ខាសាលានេះដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាប្រធាននៃសសរស្ដម្ភសង្គម-វប្បធម៌អាស៊ាន ក្នុងបំណងបង្កើតជាវេទិការួមសម្រាប់គ្រប់វិស័យទាំងអស់ដែលនៅក្រោមសសរស្ដម្ភសង្គម-វប្បធម៌អាស៊ាន ចែករំលែកនូវសម្មិទ្ធផលដែលសម្រេចបានកន្លងមក ព្រមទាំងទិសដៅបន្តដើម្បីត្រៀមលក្ខណៈឱ្យបានរួចជាស្រេច ខណៈដែលប្រទេសកម្ពុជានឹងក្លាយជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។