កម្មវិធីថ្នាលបណ្តុះអាជីវកម្មថ្នាក់មូលដ្ឋាន និងការបណ្តុះបណ្តាលលើចំណេះដឹងផ្នែកឌីជីថលនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ

    15
    “កម្មវិធីថ្នាលបណ្តុះអាជីវកម្មថ្នាក់មូលដ្ឋាន និងការបណ្តុះបណ្តាលលើចំណេះដឹងផ្នែកឌីជីថលនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ គឺជាផ្នែកមួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ដែលចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការគាំទ្រអាជីករ សហគ្រាសកម្រិតមីក្រូនិងមធ្យម ជាពិសេសគាំទ្រដល់ស្រ្តីដែលជាម្ចាស់
    អាជីវកម្ម និងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន” ប្រសាសន៍របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថ្នាលអភិវឌ្ឍន៍អាជីវកម្មមូលដ្ឋាន និងកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីពី “ចំណេះដឹងឌីជីថលនិងហិរញ្ញវត្ថុ ។
    កម្មវិធីនេះ រៀបចំឡើងដោយក្រសួងកិច្ចការនារី ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UNESCAP) United Nations ESCAP ក្នុងភាពជាដៃគូជាមួយសហគ្រាសសង្គម ស៊ី អ៊ិនវេសមិន ក្នុងគោលបំណងអភិវឌ្ឍន៍ជំនាញដល់សហគ្រិននិងអាជីវករស្ត្រី ចំនួន១២៦នាក់ ទាំងនៅជនបទ និងទីប្រជ៉ំជន ។