កិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G)

    16
    កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២:៣០រសៀល ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) និងដោយមានការចូលរួមពីសហសម្របសម្រួលដោយលោកស្រី Sonali Dayaratne, UNDP Deputy Resident Representative និងលោកស្រី Ms. Kamei Haruko, ប្រធាន JICA ប្រចាំនៅកម្ពុជា ព្រមទាំងសមាជិក សមាជិកាពីតំណាងក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍,អង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុបអ្នកចូលរួម១០៥នាក់ (ស្រ្តី៩០ បុរស១៥)។
    កិច្ចប្រជុំផ្តោតលើ៖
    របៀបវារៈទី១៖ បង្ហាញវឌ្ឍនភាពគន្លឹះៗ និងទិសដៅបន្ត
    • វឌ្ឍនភាពនៃសូចនាករតាមដានរួមគ្នា (JMI – Joint Monitoring Indicators) ស្តីពីយេនឌ័រ
    • ផែនទីបង្ហាញផ្លូវ និងអភិក្រមនៃរបៀបវារៈឆ្លើយតបសមភាពយេនឌ័រ ក្នុងរបៀបវារៈស្តារឡើងវិញ ក្រោយផលប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និង អាទិភាព របស់ក្រសួងកិច្ចការនារី ។
    របៀបវារៈទី២៖ការផ្តួចផ្តើមកម្មវិធីនានា
    • ឯកសារទស្សនទានស្តីពីដំណើរឆ្ពោះទៅការលុប បំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (ឱ្យ នៅ សូន្យ) និងការលើកកម្ពស់ សមភាព យេនឌ័រ ។
    ជាលទ្ធផល កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈ ដែលបានគ្រោងទុក ។