លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សប្រទេសជប៉ុន(JDS)ចំនួន២៦រូប(បុរស១៦រូប) ជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំមុននឹងចេញទៅបន្តការសិក្សាលើជំនាញផ្សេងៗ នៅតាមបណ្តាសកលវិទ្យាល័យក្នុងប្រទេសជប៉ុន

    20

    នារសៀលថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធអនឡាញ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សប្រទេសជប៉ុន(JDS)ចំនួន២៦រូប(បុរស១៦រូប) ជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំមុននឹងចេញទៅបន្តការសិក្សាលើជំនាញផ្សេងៗ នៅតាមបណ្តាសកលវិទ្យាល័យក្នុងប្រទេសជប៉ុន។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់បេក្ខជនទាំងអស់ ដែលទទួលបានឱកាសក្នុងការបន្តការសិក្សានៅក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង និងជំនាញថ្មីៗ ក្នុងបរិការណ៍ដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ជាងនេះទៅទៀត លោកជំទាវក៏បានផ្តាំផ្ញើដល់បេក្ខជនទាំង២៦រូប ឱ្យខិតខំសិក្សារៀនសូត្រ ទាំងជំនាញរឹង និងជំនាញទន់ និងស្វែងយល់អំពីបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។