កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋាន ប្រចាំខែមិថុនា និង​កក្កដា បញ្ហាប្រឈម និងលើកទិសដៅបន្ត

    20
    ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នាយកដ្ឋានសមភាពយេនឌ័របានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋាន ប្រចាំខែមិថុនា និង​កក្កដា បញ្ហាប្រឈម និងលើកទិសដៅបន្ត។ កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានអ្នកចូលរួមសរុប ១៣នាក់ (ស្រ្តី១០នាក់ បុរស៣នាក់)។
    កិច្ចប្រជុំបានពិភាក្សាដោយផ្តោតលើរបៀបវារៈមួយចំនួន ហើយជាលទ្ធផលដែលទទួលបាន៖
    ១) ក្រុមការងារ បានរួមគ្នាពិនិត្យលើសកម្មភាពការងារនិងលទ្ធផលសម្រេចបានក្នុងរយៈពេលកន្លងមក, បញ្ហាប្រឈម, និងទិសដៅទៅមុខតាមរយៈឧបករណ៍តាមដានសកម្មភាពរបស់នាយកដ្ឋាន (TRACKING TOOL) ព្រមទាំងទទួលបាននូវអនុសាសន៍ណែនាំគន្លឹះៗដើម្បីអនុវត្តសកម្មភាពបន្តឱ្យកាន់តែមានប្រសិទ្ធភាព
    ២)ទទួលបាននូវការចែករំលែកព័ត៌មានបច្ចុប្បន្នភាពសំខាន់ៗស្តីពីផែនទីបង្ហាញផ្លូវ និងវិធីសាស្រ្តក្នុងការរៀបចំផែនការសកម្មភាពថវិកាឆ្លើយតបនឹងយេនឌ័រ (Gender Responsive Budgeting)
    និង៣)ទទួលបាននូវការចែករំលែកព័ត៌មានសង្ខេបពីលទ្ធផលដែលបានមកពីការចូលរួមក្នុងកិច្ចប្រជុំនានារបស់មន្រ្តីនាយកដ្ឋាន ដើម្បីទុកជាចំណេះដឹងបន្ថែម។