កិច្ចប្រជុំប្រចាំត្រីមាសលើកទី៤ ផ្នែកអំពើ ហិង្សាទាក់ទងនឹងយេនឌ័រនៃកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកប ដោយសម ភាព និងសមធម៌(ACCESS) ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធី ACCESS

    384

    នៅព្រឹកថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រសួងកិច្ចការនារីបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៤ ផ្នែកអំពើ ហិង្សាទាក់ទងនឹងយេនឌ័រនៃកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកប ដោយសម ភាព និងសមធម៌(ACCESS) ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធី ACCESS ។ កិច្ចប្រជុំមានអ្នកចូលរួមមកពី ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ អគ្គលេខាធិការ នៃក្រុមប្រឹក្សា សកម្មភាពជនពិការ ស្ថានទូតអូស្រ្តាលី មន្ទីរកិច្ចការនារីខេត្តសៀមរាប កំពង់ចាម និងកំពង់ស្ពឺ អង្គការដៃគូទាំង៧របស់កម្មវិធីACCESS សរុបចំនួន៤២នាក់ ស្រី្ត៣១នាក់។

    កិច្ចប្រជុំនេះ មានគោលបំណងផ្តោតសំខាន់ ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពផ្នែកទប់ស្កាត់ អំពើហិង្សានៃកម្មវិធី ACCESS ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយដែលបានអនុវត្ត កំណត់សកម្មភាពអាទិភាពសម្រាប់ត្រីមាស បន្ទាប់ផ្អែកលើបទពិសោធន៍និងមេរៀន ពង្រឹងកិច្ចសហការគ្នារវាងដៃគូអនុវត្តកម្មវិធីផ្នែកGBV និងពិនិត្យលទ្ធភាពដែលអាចគាំទ្រដល់ការងារផ្នែកពិការភាព។

    អ្នកចូលរួមបានពិភាក្សា និងចែករំលែកនូវវឌ្ឍភាពគម្រោងដូចជា ការគាំទ្រពង្រឹងក្រុមការងារឆ្លើយតប អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការផ្តល់សេវាជួយដល់ជនរងគ្រោះទៅលើវិស័យច្បាប់ សេវា សុខភាព និងសេវាសង្គម និងគាំទ្រការឆ្លើយតបការទប់ស្កាត់កូវីដ-១៩ និងបញ្ហាប្រឈមការអនុវត្ត គម្រោងដោយសារស្ថានភាពកូវីដ-១៩ និងស្ថានភាពទឹកជំនន់នាពេលថ្មីៗនេះផងដែរ។

    ក្រោមភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំនៃគម្រោង ក្រសួងកិច្ចការនារី តាមរយៈ ប្រធានអង្គប្រជុំ បានឆ្លើយតបដោះស្រាយបញ្ហាប្រឈមដែលលើកឡើងដោយដៃគូអនុវត្ត។ កិច្ចប្រជុំក៏បានកំណត់អំពីផែនការសកម្មភាពដែលនឹងត្រូវអនុវត្តនៅត្រីមាសបន្ទាប់។