លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

    246
    លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងធនាជាតិនៃកម្ពុជា ដើម្បីអញ្ជើញចូលជួបជាមួយ ឯកឧត្តម Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទីស្តីការក្រសួងមហាផ្ទៃ អគារ S វេលាម៉ោង១៤:00 រសៀល។