នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង”

    10

    នៅថ្ងៃពុធ ៧រោច ដល់ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ដល់ ១១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង” នៅខេត្តមណ្ឌលគីរី ។ កម្មវិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីលោកជំទាវ ខៀវ ប៊ុនលីន សមាជិកា ក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និងលោកជំទាវ រិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី ។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់ថ្នាក់ដឹកនាំក្រសួង មន្ទីរកិច្ចការនារី និងស្រ្តីជាអភិបាលរងស្រុក មកពីខេត្តចំនួន៨គឺ ខេត្ត រតនគិរី ស្ទឹងត្រែង កំពង់ចាម ត្បួងឃ្មុំ ព្រះវិហារ ក្រចេះ ព្រៃវែង និងខេត្តសៀមរាប សរុបចំនួន៥៥នាក់ (ស្រី៤៦នាក់ ) ក្នុងគោលបំណងពង្រឹង និងបំប៉នសមត្ថភាពដល់ស្រ្តី ជាថ្នាក់ដឹកនាំអំពីគន្លឹះសំខាន់ៗនៃការដឹកនាំ និងការអភិវឌ្ឍន៍ នូវភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធិភាព គុណភាព និងទាន់ពេលវេលា ។