កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងឯកសារជំនួយស្មារតី ស្តីពីគោលការណ៍នៃការណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាអ្នកឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី

    12

    ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UN Women តាមរយៈជំនួយពីរដ្ឋាភិបាលអូស្រ្តាលី ដែលអនុវត្តដោយកម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងឯកសារជំនួយស្មារតី ស្តីពីគោលការណ៍នៃការណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាអ្នកឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី សម្របសម្រួលកិច្ចប្រជុំពិភាក្សា ដោយលោកស្រី ស សុីណែត អគ្គនាយករង នៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី ដោយមានការចូលរូមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ ប្រមាណ២៦ នាក់ ស្រី២០នាក់។

    កិច្ចប្រជុំពិភាក្សានៅលើសេចក្តីព្រាងឯកសារជំនួយស្មារតីនេះ ក្នុងគោលបំណងរៀបចំឱ្យមានឯកសារមួយដើម្បីជាការរួមចំណែកក្នុងការបង្កើនការទទួលបានយុត្តិធម៌មូលដ្ឋានដល់ស្រ្តី តាមរយៈយន្តការសម្រុះសម្រួលមូលដ្ឋានដែលគិតគូពីយេនឌ័រ និងសិទ្ធិស្រ្តី។